khmer eng
  • គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពភរិយារបស់ឯកឧត្តម គឹម ធា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ភរិយារបស់ឯកឧត្តម គឹម ធា លេខាធិការ គណៈកម្មការទី៦ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង១០:៥៤នាទីព្រឹក ថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។
    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ សមាជិក សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា សូមចូលរួមរំលែកទុក្ខជាមួយឯកឧត្តម គឹម ធា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ដែលជាការបាត់បង់គួរឱ្យសោកស្តាយបំផុតនូវឧត្តមភរិយា មាតា មាតាក្មេក ជីដូន និងសាច់ញាតិដ៏ល្អ ជាទីគោរពស្រលាញ់ពោរពេញទៅដោយព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងមិនចេះរីងស្ងួត ក្នុងការអប់រំកូនចៅទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។
    សូមជម្រាបថា៖ សពលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្តក៍ ទុំ សាលឿង ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ២៦៦ ផ្លូវលេខ២១០ ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៦ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
    thumbnail
     
    សម្តេចតេជោ អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី២ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។